ព័ត៌មានជាតិ

ឯកឧត្តម ហ៊ឺ តារា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះរកា ជាគណៈអធិបតីក្នុងការពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ភូមិ និងឃុំ នៃកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង

ស្រុកពាមជរ ខេត្តព្រៃវែង៖

ឃុំកោះរកា កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សឃុំកោះរកា បានប្រារព្ធពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ភូមិ និងឃុំ នៃកោះរកា ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឺ តារា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះរកា  ។ ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ្ញា លោក លោកស្រីដែលជាអនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំ និងក្រុមការងារចុះជួយភូមិទាំង៤ ក្នុងឃុំ កោះរកា ដែលមានសមាជិក សមាជិកា ចូលរួមចំនួន ៩៨នាក់ ស្រី ០៤នាក់ ។

ក្នុងពិធីនោះដែរ ឯកឧត្តម ហ៊ឺ តារា បានមានមតិផ្ដាំផ្ញើដល់ ប្រធានក្រុមទាំង ០៨ ចំណុះឱ្យក្រុមការងារគណបក្សចុះជួយមូលដ្ឋានឃុំកោះរកា សូមយកអស់ស្មារតី សកម្មការងារ សាមគ្គីគ្នា ពង្រឹងនិងពង្រីកបន្ថែមឱ្យបានទៀត នូវសមាជិកគណបក្ស ដើម្បីធានា និរន្តរភាព ការងារគណបក្ស នាពេលខាងមុខ ។

បន្ទាប់ពីចប់ពិធីប្រកាសក្រុមការងារ មានការមានការថតរូបអនុស្សារីយ៍ ជាមួយក្រុមការងារចុះជួយមូលដ្ឋានទាំង ៨ក្រុម និងមានពិធីពិសារអាហារសាមគ្គីផងដែរ ដែលចំណាយថវិកាក្រុមការងារចុះជួយមូលដ្ឋានឃុំ ថវិកា ចំនួន៧,០៦៦,៥០០រៀល។

ពិធីប្រកាសទទួលស្គាល់សមាសភាពក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយ ភូមិ និងឃុំ ក្នុងឃុំកោះរកា បានបញ្ចប់ទៅដោយភាពរីករាយ និងស្និទ្ធស្នាល ក្រៃលែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។