ព័ត៌មានជាតិ

ឯកឧត្តម ហ៊ឺ តារា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះរកា ចុះត្រួតពិនិត្យកន្លែងដាក់លូ នៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង

ស្រុកពាមជរ ខេត្តព្រៃវែង៖ ឃុំកោះរកា កាលពីថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅស្នាក់ការគណបក្សឃុំកោះរកា បានប្រជុំបូលសរុបការងារដាក់លូ ចំនួន១៦កង់ ក្រោមអធិបតីភាព ឯកឧត្តម ហ៊ឺ តារា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំកោះរកា ទៅតាមសំណូមពររបស់ប្រជាពលរដ្ឋ ពិធីនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោកឧកញ្ញា លោក លោកស្រីដែលជាអនុប្រធាន និងសមាជិកក្រុមការងារចុះជួយឃុំ និងក្រុមការងារចុះជួយភូមិទាំង៤ ក្នុងឃុំ កោះរកា ដែលមានសមាជិក សមាជិកា ចូលរួមចំនួន ៤៥នាក់ ស្រី ០៥នាក់ ចំណាយថវិកា ចំនួន ១,៦០០,០០០៛។

មុនបើកកិច្ចប្រជុំនេះ ក៏មានពិសារអាហារសម្រន់ ក្នុងម្នាក់ៗ នំបុ័ងដាក់សាច់១ និងកាហ្វេទឹកដោះគោ១កែវ ផងដែរ ដែលចំណាយថវិការបស់ក្រុមការងារចុះជួយមូលដ្ឋានឃុំ ថវិកា ចំនួន ២៥០,០០០រៀល។

ក្នុងពិធីនោះដែរ ឯកឧត្តម ហ៊ឺ តារា បានអញ្ជើញ សមាជិក សមាជិកា ដែលបានចូលរួម ឧទ្ទេសនាម ខ្លួន ម្នាក់ម្ដងៗ ដើម្បីឱ្យ សមាជិក សមាជិកា បានស្គាល់គ្នា និងតួនាទី ភារកិច្ចរៀងៗខ្លួន សម្រាប់ទំនាក់ទំនងការងារបក្សទៅថ្ងៃក្រោយទៀត ។

ពិធី ប្រជុំបូកសរុបការងារដាក់លូ ចំនួន១៦កង់ ភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង បានបញ្ចប់ទៅដោយភាពរីករាយ និងស្និទ្ធស្នាល ក្រៃលែង៕

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។